អំពើប្រល័យពូជសាសន៍កម្ពុជា (១៩៧៥-៧៩)
រឿង និង សក្ខីកម្មអ្នករស់រានមានជីវិត
សូមស្វាគមន៍មកកាន់មូលដ្ឋានទិន្នន័យវីដេអូអនឡាញរបស់យើង ដែលបង្ហាញពីសក្ខីកម្មរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ពួកគេនិយាយសម្រាប់ ១.៧ លានសំឡេងដែលត្រូវបានបំបិទ។ ក្នុងរយៈពេលបីឆ្នាំ ប្រាំបីខែ និង ២០ថ្ងៃដែលប៉ុល ពត គ្រប់គ្រងប្រទេសកម្ពុជា រដ្ឋាភិបាលកុម្មុយនិស្តជ្រុលរបស់គាត់ត្រូវទទួលខុសត្រូវចំពោះការសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយក្នុងសតវត្សទី២០។ ប្រសិនបើអ្នកចង់បញ្ចូលសក្ខីកម្មរបស់អ្នកនៅក្នុងបណ្ណាល័យរបស់យើង សូមទាក់ទងមកយើងខ្ញុំ។
ការចងចាំរឿងពិត
“ការចងចាំរឿងពិត” ផ្តល់នូវវេទិការពហុប្រព័ន្ធផ្សព្វផ្សាយអនឡាញអន្តរកម្ម ដែលអប់រំមនុស្សជំនាន់ក្រោយ និង រំលឹកអំពីអំពើឃោរឃៅដ៏ធំដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ គម្រោងនេះផ្តល់ឱ្យយុវជនកម្ពុជានូវលទ្ធភាពទទួលបានវីដេអូសក្ខីកម្មនានាពីអ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម ក៏ដូចជាឯកសារពាក់ព័ន្ធ រូបថត គំនូរ និង ឯកសារបណ្ណសារ(ឯកសារចាស់ៗ)។ ការចង្អុលបង្ហាញពីអតីតកាលនេះមានសារៈសំខាន់ក្នុងការបង្កើតការយល់ឃើញរបស់មនុស្សជំនាន់ក្រោយអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ព្រមទាំងក្តីសង្ឃឹមរបស់ពួកគេសម្រាប់ពេលអនាគត។




រូបថតសក្ខីកម្ម - ដើមបណ្តឹងរដ្ឋប្បវេណី
ចាប់ពីឆ្នាំ ២០១៥-២០១៩ មជ្ឈមណ្ឌលវប្បធម៌កម្ពុជា ផ្ទះមេតា និង ដែលឋិតក្រោម អង្គការឆ័ត្រ KDKG បានរៀបចំកិច្ចសន្ទនាអន្តរជំនាន់នៅក្នុងសាលារៀនកម្អុជា និង មជ្ឈមណ្ឌលសហគមន៍នៅទូទាំង ប្រទេស។ សម្រាប់គម្រោងរូបថត “មេរៀនពីអតីតកាល” អ្នកថតរូបជនជាតិខ្មែរ លោក ជួន សុភាព បានចងក្រងឯកសារជូនពរអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

រូបថតសក្ខីកម្ម - សិស្ស
ចាប់ពីឆ្នាំ ២០១៥-២០១៩ មជ្ឈមណ្ឌលវប្បធម៌កម្ពុជា ផ្ទះមេតា និង ដែលឋិតក្រោម អង្គការឆ័ត្រ KDKG បានរៀបចំកិច្ចសន្ទនាអន្តរជំនាន់នៅក្នុងសាលារៀនកម្អុជា និង មជ្ឈមណ្ឌលសហគមន៍នៅទូទាំង ប្រទេស។ អ្នកថតរូបជនជាតិខ្មែរ ជួន សុភាព បានចងក្រងជាឯកសារសំណួររបស់និស្សិតទាំងឡាយដែលចូលរួម។
ភាពយន្ត
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០៧ មជ្ឈមណ្ឌលវប្បធម៌ ផ្ទះមេតា មានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានចាក់បញ្ចាំងភាពយន្តឯកសារជាច្រើនអំពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម និងកេរ៍ដំណែលរបស់វា។ ជាងនេះទៅទៀត មជ្ឈមណ្ឌលបានផលិតខ្សែភាពយន្តដោយផ្ទាល់ខ្លួនឯង ដោយសហការជាមួយផលិតករភាពយន្តជាន់ខ្ពស់ និង និស្សិតភាពយន្ត។ ចូរស្វែងរកជម្រើសនៅទីនេះ។



ស្នារដៃសិល្បះ
នៅឆ្នាំ ២០០៧ មជ្ឈមណ្ឌលវប្បធម៌ ផ្ទះមេតា បានធ្វើចំណងជើងជាអន្តរជាតិជាមួយនឹងការតាំងពិព័រណ៍សិល្បៈដំបូងគេជុំវិញការប្រល័យពូជសាសន៍ខ្មែរក្រហម។ គម្រោង “សិល្បៈនៃការរស់រានមានជីវិត” ដែលបានតាំងបង្ហាញនៅ ផ្ទះមេតា និង “មជ្ឈមណ្ឌលបុប្ផាណា” របស់ លោក រិទ្ធី ប៉ាន់ មានបង្ហាញពីលក្ខណះពិសេសពីសិល្បករក្នុងស្រុក និង អន្តរជាតិជាង ៤០ នាក់។ យើងបង្ហាញជម្រើសនៃស្នាដៃការងារហ្នឹងនៅទីនេះ។

“ខ្ញុំជាសិល្បករខ្មែរម្នាក់ ហើយខ្ញុំមានឈាមខ្មែរ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់នៅពេលដែលខ្ញុំបាន លឺអំពីប្រជាជនកម្ពុជា ១,៧ លាននាក់ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។ ទោះបីខ្ញុំមិនបានរស់នៅក្នុងសម័យនោះក៏ដោយ មានអារម្មណ៍ភ័យរន្ធត់ចំពោះសកម្មភាពរបស់ប៉ុលពតខ្មែរក្រហមដ៏កាចសាហាវ និងអំពើដែលប្រព្រឹត្តិលើប្រជាជនស្លូតត្រង់ទាំងនេះ។ ពិសីបានសិក្សាផ្នែកសិល្បៈនៅ PHARE (សាលាហ្វាពន្លឺសិល្បៈ) នៅស្រុកកំណើតខេត្តបាត់ដំបងពីឆ្នាំ ១៩៩៧ ដល់ ២០០២។ អ្នកនាងបានផ្លាស់មករស់នៅទីក្រុងភ្នំពេញដើម្បីបន្តការសិក្សានៅវិទ្យាស្ថាន SETEC (២០០៣ - ២០០៤) ជាកន្លែងដែលអ្នកនាងបន្តធ្វើការជាសិល្បករ គ្រូបង្រៀនសិល្បៈ និងជាអ្នកគូររូប។

ស្នាដៃរបស់ខ្ញុំបង្ហាញពីទំនាក់ទំនងរវាងពីមុន និងឥឡូវនេះ។ ខ្ញុំគូរអំពីសេចក្តីស្លាប់និងអំពើហឹង្សាប៉ុន្តែខ្ញុំសង្ឃឹមនិងសុបិន្តថា វានឹងឆ្ពោះទៅមុខទៀត។ ព្យែរសាត បានភៀសខ្លួនទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨១ ហើយបានចាប់ផ្តើមគូរគំនូរជាយន្តការដោះស្រាយ។ ក្រៅពីនេះគាត់ធ្វើការជាមួយមនុស្សដែលប៉ះទង្គិចផ្លូវចិត្តផ្សេងទៀត។ គាត់តាំងទីលំនៅសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

“កុមារទទួលបានការអប់រំតិចតួចណាស់ក្រោមរបបខ្មែរក្រហមដោយគ្រាន់តែទទួលការបណ្តុះបណ្តាលមនោគមវិជ្ជាប៉ុណ្ណោះ។ ក្មេងៗត្រូវបានគេបណ្តេញចេញពីឪពុកម្តាយហើយពួកគេមិនដែលដឹងពីភាពកក់ក្តៅក្នុងគ្រួសាររបស់ពួកគេឡើយ។ ណាវ៉ាតបានសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) និងបានឈ្នះរង្វាន់ទីមួយក្នុងការប្រកួតប្រជែងគូរគំនូរអេដស៍។ គាត់បានចូលរួមចំណែកក្នុងការតាំងពិព័រណ៍ជាក្រុមជាច្រើនហើយគាត់ក៏ធ្វើការជាមួយកុមារនិងសិល្បករបរទេសផងដែរ។
គេហទំព័រនេះមានមាតិកាដែលអាចប៉ះពាល់ផ្លូវចិត្ត។ ការសំរេចចិត្តរបស់អ្នកប្រើប្រាស់ត្រូវបានណែនាំ។ ព័ត៌មាន ឬមតិដែលបានបង្ហាញនៅទីនេះគឺគ្រាន់តែជារបស់បុគ្គលដែលពាក់ព័ន្ធ ហើយមិនបានតំណាងឱ្យផ្ទះមេត្តាភ្នំពេញ អង្គការ KDKG និងបុគ្គលិករបស់ខ្លួនឡើយ។ រក្សាសិទ្ធិកំណត់ត្រានៃការចង់ចាំអាស៊ី។ រក្សា