ភាពយន្ត ការចងចាំរឿងពិត
ធ្វើឡើងក្នុងបរិយាកាសប្រកបដោយភាពច្នៃប្រឌិត ការគាំទ្រ និងការស្រមើលស្រមៃ ការអប់រំភាពយន្តដែលផ្តោតលើការមើលឃើញតាមរយៈខ្សែភាពយន្តអំពីអំពើប្រល័យពូជសាសន៍អាចជំរុញសិស្សឱ្យពិចារណាពីរបៀបរស់នៅដែលនឹងលើកកម្ពស់ពិភពលោកឲ្យមានសន្តិភាពជាងមុន។ គេហទំព័រ ការចងចាំរឿងពិត “Virtual Memorial” បង្ហាញភាពយន្តឯកសារដែលបានជ្រើសរើសអំពីការគ្រប់គ្រងរបស់ខ្មែរក្រហម និងកេរដំណែលរបស់វា។ ភាពយន្តមួយចំនួននេះត្រូវបានផលិតដោយនិស្សិតភាពយន្តខ្មែរនៅផ្ទះមេតា។

ការនិយាយអំពី លោក ស្វាយ កែន
លោក ស្វាយ កែន ដែលត្រូវបានគេគោរពយ៉ាងខ្លាំងក្នុងនាមជាជីតាសិល្បៈសហសម័យក្នុងប្រទេសកម្ពុជាបានទទួលមរណភាពនៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៨ ក្នុងជន្មាយុ ៧៦ ឆ្នាំ។ ក្នុងឆ្នាំដដែលនោះ ផលិតករភាពយន្តជនជាតិអាឡឺម៉ង់ លោក នីកូ មេស្ទើហាមហ៍ (Nico Mesterharm) និង សហការីខ្មែរ លោក ឡាច ចន្ថា បានធ្វើការសម្ភាសន៍សិល្បករដែលបង្រៀនខ្លួនឯងម្នាក់នេះអំពីជីវិតរបស់គាត់។

គម្រោងខ្យល់
លោក ហ្គាន់ធើរ អេកធើរ (Günther Uecker) (កើតឆ្នាំ ១៩៣០) គឺជាជាងចម្លាក់ជនជាតិអាឡឺម៉ង់ វិចិត្រករអរូបី វិចិត្រករបំភាន់អុបទិច និង វិចិត្រករតំឡើងគ្រឿងសិល្បះ។ លោកបានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៣ ជាកន្លែងដែលលោកបានបង្កើតស្នាដៃជាបន្តបន្ទាប់នៅកន្លែងរំលឹកវិញ្ញាណក្ខន្ធប្រល័យពូជសាសន៍កម្ពុជា “ទួលស្លែង”។ បទសម្ភាសន៍នេះត្រូវបានដឹកនាំដោយលោកបណ្ឌិត ចូហានើស អដិនថល (Johannes Odenthal)នៃសាលាសិល្បៈទីក្រុងប៊ែកឡាំង។

ចំការម្រេច
មុនបុគ្គលជ្រុលនិយម ប៉ុល ពត ឡើងកាន់អំណាច នៅឆ្នាំ (១៩៧៥-៧៩) ម្រេចកំពតត្រូវបានចាត់ទុកជាម្រេចល្អបំផុតនៅលើពិភពលោក។ និស្សិតភាពយន្តក្នុងស្រុក និងផលិតករភាពយន្តអន្តរជាតិ ធ្វើដំណើរមកកាន់ភាគខាងត្បូងនៃប្រទេសកម្ពុជា ដើម្បីចងក្រងឯកសារអំពីការរៀបចំម៉ាកយីហោឡើងវិញ ព្រមជាមួយនឹង ជំហានដំបូងរបស់ប្រទេសឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើទីផ្សារក្នុងឆ្នាំ ២០១០។

សិល្បៈនៃការរស់រានមានជីវិត
នៅក្នុងឆ្នាំ ២០០៨ ផ្ទះមេតា (Meta House) បានចាប់ផ្តើមការតាំងពិពណ៌ដំបូងបង្អស់របស់ប្រទេសអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និង កេរ្តិ៍ដំណែលរបស់វា ដោយមានការចូលរួមពីសំណាក់សិល្បករខ្មែរ និង អន្តរជាតិចំនួន៤០នាក់។ គម្រោងនេះមានការអមដោយការបង្ហាញនៅតាមភូមិ វេទិកាសាធារណៈ និង ការបញ្ចាំងភាពយន្តជាច្រើន។

ស៊ូ សុធាវី
បុគ្គលរស់រានមានជីវិតពីរបបខ្មែរក្រហម ស៊ូ សុធាវី គឺជាបុគ្គលកែភេទតែមួយគត់ដែលធ្លាប់បានផ្តល់សក្ខីកម្មនៅសាលាក្តីឧក្រិដ្ឋកម្មសង្គ្រាម។ អ្នកស្រី សៅ សុភ័ក្ត្រ ផលិតករភាពយន្តខ្មែរ បានតាមដានដំណើររឿង
«ដើមបណ្ដឹងរដ្ឋប្បវេណី» និងការតស៊ូទាមទារយុត្តិធម៌របស់នាង នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

បីជំនាន់
ផលិតករភាពយន្តវ័យក្មេងបីនាក់បានតាមដានរឿងរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម ដែលជាកុមារម្នាក់នៃ "វាលពិឃាត" និងកូនស្រីរបស់អ្នករស់រានមានជីវិតពីរបបប៉ុលពត។ លឹម សៀងហេង, ព្រំ សិលា និង បុរី ស៊ីលីវណ្ណ បានចេញទៅសិក្សាពីបទពិសោធន៍របស់តួឯករបស់ពូកគេ និង ចងក្រងទុកជាក្តីសង្ឃឹមសម្រាប់អនាគត។

មើ ពៅ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) គឺជាតុលាការដំបូងដែលកាត់ទោសឧក្រិដ្ឋកម្មធំទ្រង់ទ្រាយអន្តរជាតិ ដែលផ្តល់ឱកាសឱ្យអ្នករស់រានមានជីវិតពីរបប ប៉ុល ពត ចូលរួមដោយផ្ទាល់នៅក្នុងដំណើរការកាត់ក្តីក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ មើ ពៅ គឺជាមនុស្សម្នាក់ក្នុងចំណោមនោះ…

សិល្បៈ រស់រានមានជីវិតឡើងវិញ
សិល្បៈនៃការរស់រានមានជីវិតឡើងវិញ “Survive Art” គឺជាវីដេអូមួយរបស់វិចិត្រករ/ផលិតករភាពយន្តជនជាតិអាមេរិក អេលីសាបែត វូអសហ្វែល (Elizabeth Wuerffel) ។ ភាពយន្តនេះត្រូវបានផលិតឡើងសម្រាប់ផ្នែកទីពីរនៃការតាំងពិពណ៌របស់ ផ្ទះមេតា (Meta House) “សិល្បៈនៃការរស់រានមានជីវិត” (២០០៩) ដែលសិល្បករខ្មែរគ្រប់វ័យបានឆ្លុះបញ្ចាំងពីការប្រល័យពូជសាសន៍របស់ប៉ុលពតជាលើកដំបូង។

ថាន់ ធីម
ថាន់ ធីម គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ជា “ដើមបណ្តឹងរដ្ឋប្បវេណី” នៅសាលាក្តីខ្មែរ ក្រហម។ ផលិតដោយ ផ្ទះមេតា (Meta House) ជាផ្នែកនៃគម្រោង អណ្តើកក្លាហាន "Courageous Turtle" (២០១៥-២០១៨) ថាន់ ធីម បានចែករំលែករឿងរ៉ាវរបស់គាត់ជាមួយនិស្សិតភាពយន្តខ្មែរដែលចង់ស្វែងយល់បន្ថែមអំពីអតីតកាល។

វេទិកា ល្ខោន
“អង្គការចិត្តសង្គមឆ្លងវប្បធម៌” (TPO) កម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលឈានមុខគេរបស់កម្ពុជា ក្នុង វិស័យថែទាំសុខភាពផ្លូវចិត្ត និងជំនួយផ្លូវចិត្ត។ “អង្គការចិត្តសង្គមឆ្លងវប្បធម៌” (TPO) បានប្រើប្រាស់ "វេទិការមហោស្រព" ដើម្បីជំរុញឱ្យមានកិច្ចសន្ទនាអន្តរជំនាន់ជុំវិញអំពើហិង្សាយេនឌ័រ (ភេទ) ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។
គេហទំព័រនេះមានមាតិកាដែលអាចប៉ះពាល់ផ្លូវចិត្ត។ ការសំរេចចិត្តរបស់អ្នកប្រើប្រាស់ត្រូវបានណែនាំ។ ព័ត៌មាន ឬមតិដែលបានបង្ហាញនៅទីនេះគឺគ្រាន់តែជារបស់បុគ្គលដែលពាក់ព័ន្ធ ហើយមិនបានតំណាងឱ្យផ្ទះមេត្តាភ្នំពេញ អង្គការ KDKG និងបុគ្គលិករបស់ខ្លួនឡើយ។ រក្សាសិទ្ធិកំណត់ត្រានៃការចង់ចាំអាស៊ី។ រក្សា